គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

កម្ពុជា និងសេដ្ឋកិច្ចវិលជុំ

កាលបរិច្ឆេទ: ១០ តុលា ២០២៤ / ការអភិវឌ្ឍន៍ / Author : ATH Sokren

លោកឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន-សហគ្រាសប៉េប៉េអឹម​ និងខនហ្វីរេល បានចូលរួមក្នុងនាមជាវាគ្មិនមួយរូប ក្នុងវេទិកាស្តីពីសេដ្ឋកិច្ចវិលជុំនៅកម្ពុជាឆ្នាំ២០២៤ ដែលរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) ប្រចាំនៅកម្ពុជា។ ក្នុង​ឱកាសនោះ លោកឧកញ៉ាឱសថបណ្ឌិតបានបង្ហាញពីរបៀបដែលក្រុមហ៊ុនខនហ្វីរេលចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ជនបទប្រកបដោយនិរន្តរភាព តាមរយៈការអនុវត្តជាប្រចាំថ្ងៃនូវគោលការណ៍សេដ្ឋកិច្ចវិលជុំ នៅក្នុងចម្ការរបស់លោក ជាពិសេសគឺតាមរយៈការកែច្នៃសំរាម។ ក្នុងវេទិកានោះដែរ លោកក៏បានសំណូមពរទៅកាន់អ្នករស់នៅក្រុងភ្នំពេញទាំងអស់ឱ្យរៀបចំជ្រើសរើសវេចខ្ចប់សំរាមរបស់ខ្លួនទៅតាមប្រភេទផ្សេងៗគ្នា ដើម្បីយកសំរាមសរីរាង្គធ្វើជាជីកំប៉ុស្តជាដើម។ លោកបានលើកឡើងយ៉ាងដូច្នេះ៖ «ធ្វើបែបនេះអាចឱ្យពួកគាត់កាត់បន្ថយការចំណាយលើសេវាប្រមូលសំរាម គឺជាមធ្យោបាយយ៉ាងល្អប្រសើរសម្រាប់លើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច​វិលជុំ»៕